រន្ធត់ណាស់!! ជនជាតិកូរ៉េមកលេងស្រុកខ្មែរ ជិះរថយន្តបុកគ្នា ស្លាប់ម្នាក់ របួស៩នាក់
ខេត្តកំពង់ចាម៖ រថយន្ត២គ្រឿង បានបើកបុកគ្នាពេញទំហឹង បណ្ដាលឲ្យខ្មែរម្នាក់របួសធ្ងន់ និងម្នាក់ស្លាប់យ៉ាងអណោចអធ័ម ហើយជនជាតិកូរ៉េ៨នាក់ទៀតរងរបួស កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃច័ន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅលើដងផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិជាលា ឃុំជាលា ស្រុកបាធាយ។
មន្ត្រីនគរបាលចរាចរស្រុកបាធាយ បានឲ្យដឹងថា រថយន្ដ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺម៉ាកសាំយ៉ុង ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2R-8015 បើកបរដោយឈ្មោះសៀ លីវន្ដ ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅក្នុងភូមិខ្នា ឃុំជ្រាវ ខេត្តសៀមរាប និងរថយន្តមួយគ្រឿងទៀត ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-5084 និងសណ្ដោងរឺុម៉ក ពាក់ស្លាកលេខ បាត់ដំបង 4A-0003 ចតលើចិញ្ចើមថ្នល់ ហើយសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណរបស់អ្នកបើកបរ ពីព្រោះគេបានរត់គេចខ្លួនបាត់ស្រមោល។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-8015 បើកបោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង។ លុះពេលរថយន្តនេះបើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកគ្នាជាមួយនឹងរថយន្តសណ្ដោងរ៉ឺម៉កដែលកំពុងចតនៅតាមចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឲ្យជនជាតិខ្មែរម្នាក់ស្លាប់យ៉ាងអណោចអធ័ម និងជនជាតិកូរ៉េ៨នាក់ទៀតរងរបួស ក្នុងនោះម្នាក់របួសធ្ងន់ ហើយជនជាតិខ្មែរម្នាក់ទៀតរបួសធ្ងន់។ ដោយឡែករថយន្តទាំង២គ្រឿងបានរងការខូចខាតយ៉ាងដំណំដូចគ្នា ហើយអ្នកបើករថយន្តសណ្ដោងរ៉ឺម៉ក បានរត់គេចខ្លួនបាត់ស្រមោល។ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងបញ្ជូនអ្នករងរបួសទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ។ ដោយឡែកយានយន្តទាំង២គ្រឿង ត្រូវសមត្ថកិច្ចវាស់វែង និងយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយ នាពេលក្រោយ៕
ប្រភព៖ khmermove
No comments: