Header Ads

Seo Services

មិនស្អាតណាស់ណាទេ! តែបានប្ដីបារាំងនិយាយពីថាក្មេង សង្ហា ហើយមើលថែនាងដូចព្រះនាងអីញ្ចឹង ធ្វើឲ្យគេឯងច្រណែនគ្រប់គ្នា

គូស្នេហ៍ជនជាតិថៃ និងបារាំងមួយគូកំពុងតែមានភាពល្បីល្បាញជាខ្លាំងនៅក្នុងបណ្ដាញសង្គម Facebook នៅក្នងប្រទេសថៃ ដែលបុរសជាប្ដីត្រូវបានគេស្គាល់ឈ្មោះថា Dimitri Pascal Gerard Henrique អាយុ ២៤ឆ្នាំ មកពីទីក្រុង Lille ប្រទេសបារាំង  មានឈ្មោះក្រៅថា Stick ចំណែកឯស្ត្រីជាប្រពន្ធមានឈ្មោះថា Supawadee Lailyn Boehler អាយុ ៣០ ឆ្នាំគឺជាអ្នករស់នៅខេត្តសុរិន ប្រទេសថៃ  ។
ជារឿយៗអ្នកនាង Supawadee Lailyn Boehler តែងតែបង្ហោះរូបថតស្និតស្នាល និងផ្អែមល្ហែមជាច្រើនជាមួយនឹងស្វាមីវ័យក្មេងទៅក្នុងគណនីមួយដែលមានឈ្មោះថា Jessica Difford ។ តាមរយៈរូបថតនោះគេសង្កេតឃើញថាស្វាមីរបស់នាងបានស្រលាញ់នាងជាខ្លាំង ហើយថែមទាំងមើលថែ ថ្នាក់ថ្នមនាងដូចជាព្រះនាងអីញ្ចឹង មិនត្រឹមតែប៉ុនណោះ បុរសដែលធ្លាប់រស់នៅជីវិតបែបទីក្រុង ដែលពោរពេញទៅដោយភាពទំនើបរូបនេះសុខចិត្តមករស់នៅតាមរបៀបអ្នកជនបទជាមួយនឹងភរិយារបស់ខ្លួនទៅវិញ។
ដោយសារតែហេតុនេះហើយវាបានធ្វើឲ្យមនុស្សម្នាជាច្រើនមានការកោតសរសើរ និងច្រណែននឹងវាសនារបស់អ្នកនាង Supawadee Lailyn Boehler ជាខ្លាំង ដែលអាចមានបុរសដ៏សង្ហារ វ័យក្មេងជាងខ្លួន ស្ម័គ្រចិត្តស្រលាញ់ និងថ្នាក់ថ្នម មើលថែដូចជាព្រះនាងបែបនេះ ។ មិនត្រឹមតែប៉ុណ្ណោះរឿងរ៉ាវរបស់អ្នកនាង និងស្វាមី ដែលជាគូស្នេហ៍ខុសទាំងវ័យ ខុសទាំងសញ្ជាតិនេះ ក៏ត្រូវបានគេហទំព័រព័ត៌មានថៃជាច្រើនបានធ្វើការចុះផ្សាយព្រោងព្រាតផងដែរ ។









No comments:

Powered by Blogger.