បើមិនចង់អោយកូនខ្លួនឯងក្លាយជាបិសាចនោះទេសូមអ្នកម្តាយគ្រប់រូប ហាមដាច់ខាតនូវ រឿងមួយនេះនៅពេលមានផ្ទៃពោះ
ប្រភព៖ cuisineandhealth
ជាកាពិតណាស់ការពិសាបារីគឺវាមិនបានផ្តល់ផលល្អអីបន្ដិចណាទាល់តែសោះ គឺវាអាចបំផ្លាញសុខភាពរបស់យើង ហើយនិងខាតបង់លុយកាក់ផងដែរ។ នៅពេលដែលយើងពិសាបារីនោះគឺវាខាតលុយម្តងហើយ លុះដល់ពេលដែលយើងឈឺទៅរកពេទ្យនោះគឺវាខាតម្តងទៀត។
បើយោងតាមការសិក្សាថ្មីមួយរបស់សាកលវិទ្យាល័យ វិទ្យាសាស្ដ្រ Durham បានសិក្សាពីភាពខុសគ្នារវាងស្ត្រីជាម្ដាយដែលមានផ្ទៃពោះទាំង 20 នាក់ដែលជក់បារីក្នុងអំឡុងពេលមានផ្ទៃពោះហើយនឹងមិនបានជក់បារី គឺទទួលបានលទ្ធផលគួរអោយស្រៀវស្រើបនេះ។
ពួកគេបានតាមដាននៃការវិត្តន៏របស់ទារកដោយប្រើប្រាស់ 4D ultrasound (បច្ចេកទេស ស្កែនមួយបែប ) ទៅលើទារកហើយបានរកឃើញថា ស្ត្រីជាម្ដាយដែលបានជក់បារីក្នុងអំឡុងពេលមានផ្ទៃពោះគឺបានប៉ះពាល់ទៅលើផ្ទៃមុខនិងមាត់ គឺវាមានការវិវត្តន៏ខុសពីទារកធម្មតា។ ហើយចំណែកទារកដែលជាម្ដាយរបស់គេមិនបានជក់បារីនោះបានបង្ហាញថា វាស្ទើរតែមិនមានផលប៉ះពាល់ទាល់តែសោះហើយ ចំពោះការលូតលាស់វិញគឺលូតលាស់លឿនគួរអោយគត់សម្គាល់ផងដែរ។ចំពោះស្ត្រីដែលជក់បារីនេះផងដែរកូនដែលនៅក្នុងពោះគឺមានប្រព័ន្ធប្រសាទចុះអន់ថយ ជាងធម្មតា។
ដូច្នេះក្នុងនាមជាម្តាយ ដែលប្រកបដោយក្ដីអាណិតមេត្តាស្រឡាញ់បុត្រ សូមបញ្ចប់នូវការជក់បារី ឬពិសារគ្រឿងស្រវឹងគ្រប់ ប្រភេទ ដើម្បីសុវត្ថិភាព របស់ទារកដែលនៅក្នុងផ្ទៃ អោយមានសុខភាព ក៌ដូចជាការលូតលាស់ល្អនិងការពាសុខភាពខ្លួនឯងផងព្រមទាំងអ្នកដែលនៅជុំវិញយើង៕
No comments: